Adama Traore ចូល Fulham ក្រោយចេញពី Wolves
Fulham បានចុះកិច្ចសន្យាផ្ទេរខ្សែប្រយុទ្ធស្លាប Adama Traore ដោយឥតម្លៃខ្លួន ក្រោយចាកចេញពី Wolverhampton។
កីឡាករវ័យ២៧ឆ្នាំបានចុះកិច្ចសន្យាក្នុងរយៈពេល២ឆ្នាំ ដោយភ្ជាប់ផែនការបន្ថែម១២ខែទៀត។
Traore ដែលដុះដាលចេញពីថ្នាល Barcelona ធ្លាប់ចំណាយពេលនៅ Aston Villa និង Middlesbrough មុនចូលរួមជាមួយ Wolves ក្នុងឆ្នាំ២០១៨។ គេក៏បានចំណាយពេលនៅ Barcelona ជើងទី២ រដូវកាល២០២១/២០២២ លើកិច្ចសន្យាខ្ចីផងដែរ៕