West Ham ដេញថ្លៃទិញ McTominay និង Maguire ក្នុងតម្លៃរួមគ្នាជិត៦០លានផោន
សារព័ត៌មាន ESPN ថា West Ham United បានដេញថ្លៃកាន់តែច្រើនថែមទៀតសម្រាប់ខ្សែការពារ Harry Maguire និងខ្សែបម្រើ Scott McTominay របស់ Manchester United ។
United បានបដិសេធសំណើដេញថ្លៃដែលមានតម្លៃប្រហែល២០លានផោនសម្រាប់ Maguire និង McTominay ប៉ុន្តែ West Ham ដំឡើងដល់ជិត៦០ លានផោនរួមបញ្ចូលគ្នា។
អ្នកចាត់ការក្រុមញញួរធំ លោក David Moyes កំពុងសម្លឹងមើលការពង្រឹងក្រុម បន្ទាប់ពីការចាកចេញរបស់ Declan Rice ទៅ Arsenal ក្នុងកិច្ចព្រមព្រៀងដែលអាចកើនឡើងដល់១០៥លានផោន។
ទាំង Maguire និង McTominay ត្រូវបានគេប្រាប់ថា ពួកគេជាផ្នែកមួយរបស់អ្នកចាត់ការបិសាចក្រហម Erik ten Hag ប៉ុន្តែ Man UTD នឹងមិនរាំងផ្លូវរបស់ពួកគេទេ ប្រសិនបើចង់ចាកចេញ ក្នុងករណីត្រូវរ៉ូវតម្លៃខ្លួន៕