លោក ភា សុភ័ក្ត្រា ប្ដេជ្ញាយកបទពិសោធអន្តរជាតិជួយទ័ពបានលទ្ធផលល្អ
លោក ភា សុភ័ក្ត្រា ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ និងជាលើកទី២ហើយសម្រាប់ការងារក្នុងក្រុមដដែលនេះ។
កាលលើកទី១ អតីតគ្រូជំនួយជម្រើសជាតិកម្ពុជាក្នុងក្រុមអតីតអ្នកចាត់ការ Keisuke Honda រូបនេះបាននាំក្រុមទ័ពឈ្នះជើងឯកសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០១៨។ លោកបានចាកចេញក្នុងខែមេសា ឆ្នាំ២០១៩ ហើយខែមិថុនា ឆ្នាំដដែលនោះ លោកបានចូលរួមជាមួយជម្រើសជាតិកម្ពុជា។
លោក ភា សុភ័ក្ត្រា ថ្លែងថា នឹងយកបទពិសោធពីជម្រើសជាតិទទួលបានលទ្ធផលល្អ៕