ចេញពី Real មួយឆ្នាំហើយ Casemiro ទើបទម្លាយមូលហេតុពិត
Casemiro បានផ្ទេរពី Real Madrid ទៅ Manchester United ក្នុងតម្លៃ៧០លានអឺរ៉ូ នៅរដូវកាលមុន ហើយថា ការសម្រេចចិត្តផ្លាស់ប្ដូរនេះដោយសារតែនៅមានសក្ដានុពលប្រជែងកម្រិតកំពូល។
“ការចាកចេញពីក្លិបធំមួយនៅកម្រិតកំពូលគឺជាឱកាសមួយនៅអាយុដែលខ្ញុំនៅតែមានឆន្ទៈតស៊ូ។ តែប្រសិនបើនៅ២ឬ៣ឆ្នាំទៀតខ្ញុំនឹងមិនចាកចេញពី Real ទៅក្លិបធំផ្សេងទៀតទេ។ ខ្ញុំមិនមានមហិច្ឆតាដូចឥឡូវនេះ។ នេះជាការប្រាប់របស់ Casemiro ទៅកាន់កាសែត Placar ។
ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះក៏បាននិយាយផងដែរអំពីហេតុផលសម្រាប់ការសម្របខ្លួនយ៉ាងឆាប់រហ័សនៅ Old Trafford ថា៖ “អ្នកគ្រប់គ្នានៅក្លិបស្រលាញ់ខ្ញុំ។ ខ្ញុំមានអារម្មណ៍ចូលចិត្តទីនេះតាំងពីថ្ងៃដំបូង ដែលវាមិនងាយស្រួលទេបន្ទាប់ពីនៅជាមួយ Real អស់រយៈពេល១០ឆ្នាំ។ អ្នកគាំទ្រ បុគ្គលិក និងមិត្តរួមក្រុម ដើរតួនាទីយ៉ាងសំខាន់ក្នុងសម្របខ្លួននេះ។ ខ្ញុំដឹងថា Manchester គឺជាក្រុងដ៏ពិបាករស់នៅ។ ប៉ុន្តែខ្ញុំចូលចិត្តវា។”
រដូវកាលដំបូង Casemiro រកបាន៧គ្រាប់ និង assist ៧ដងសម្រាប់ Man UTD៕