Arteta ថា នៅតែមានអារម្មណ៍ឈឺចាប់ពីការបាត់បង់ជើងឯក Premier League
លោក Mikel Arteta បានទទួលស្គាល់ថា នៅតែមានអារម្មណ៍ឈឺចាប់ដែលរបូតឱកាសលើកពាន Premier League។
Arteta បានប្រាប់ Marca កាលពីថ្ងៃទី២៥ខែមិថុនាថា “រហូតមកដល់ថ្ងៃនេះ វានៅតែធ្វើឱ្យបេះដូងខ្ញុំឈឺចាប់ដោយសាររឿងនោះ។ យើងបានបាត់បង់ពានរង្វាន់ Premier League។ តែនេះជាកីឡា។ អ្នកខ្លះនិយាយថាវាគួរឱ្យសរសើរដែលអាចធ្វើបានជាមួយក្រុមក្មេងៗដូចជា Arsenal ហើយខ្ញុំក៏គិតដូច្នេះដែរ។”
Arsenal បានដឹកនាំ Premier League អស់រយៈពេល២៤៨ថ្ងៃ មុនពេលត្រូវបានតាមទាន់ និងវ៉ាដាច់ Man City ។ ក្រុមលោក Pep Guardiola បានការពារជើងឯកដោយជោគជ័យ និងឈ្នះពាន៣ជាមួយនឹង FA Cup និង Champions League ។ ទន្ទឹមនឹងនេះដែរ Arsenal បានឆ្លងកាត់រដូវកាលទី៣ជាប់ៗគ្នាដោយដៃទទេ ចាប់តាំងពីឈ្នះពានរង្វាន់ FA Cup ឆ្នាំ២០២០។
ចាប់តាំងពីត្រូវបានតែងតាំងដោយក្រុមកីឡាដ្ឋាន Emirates ក្នុងខែធ្នូ ឆ្នាំ២០១៩ មក Arteta បានជួយក្រុម “Gunners” ឡើងវិញបន្តិចម្តងៗនូវរូបភាពនៃក្រុមដ៏រឹងមាំមួយ។ គ្រូបង្វឹកជនជាតិអេស្ប៉ាញបានសារភាពថានៅពេលដែលលោកជាជំនួយការរបស់ Guardiola នៅ Man City លោកឃើញថា Arsenal ជាក្រុមដែលបាត់បង់ព្រលឹងក្រុម៕