PSG ពិន័យ Messi រឿងទៅអារ៉ាប៊ីសាអ៊ូឌីត
ប្រធានក្រុមអាហ្សង់ទីន Lionel Messi ត្រូវបានក្លិប Paris St-Germain ព្យួរការងាររយៈពេលពីរសប្តាហ៍បន្ទាប់ពីធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតដោយគ្មានការអនុញ្ញាត។
ការធ្វើដំណើរនេះបានធ្វើឡើងបន្ទាប់ពីចាញ់ Lorient កាលពីថ្ងៃអាទិត្យ ដែល Messi បានលេងពេញ៩០នាទី។
Messi នឹងមិនហ្វឹកហាត់ ឬលេងឱ្យ PSG ក្នុងកំឡុងពេលដែលគេត្រូវបានព្យួរ។
គេយល់ថា បុរសវ័យ ៣៥ ឆ្នាំរូបនេះបានសុំការអនុញ្ញាតក្នុងការធ្វើដំណើរដើម្បីបំពេញការងារពាណិជ្ជកម្ម តែត្រូវបានបដិសេធ។
Messi ដែលត្រូវក្លិបពិន័យក៏មានតួនាទីជាទូតទេសចរណ៍ប្រចាំអារ៉ាប៊ីសាអូឌីត។
កិច្ចសន្យារយៈពេលពីរឆ្នាំរបស់ម្ចាស់ជើងឯក World Cup ជាមួយ PSG នឹងផុតកំណត់នៅរដូវក្តៅនេះ៕