អាហ្សង់ទីនជាប់ជាម្ចាស់ផ្ទះ World Cup U20 ជំនួសឥណ្ឌូនេស៊ី
អាហ្សង់ទីនត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកអាយុក្រោម២០ឆ្នាំ ក្រោយ FIFA ដកសិទ្ធិពីឥណ្ឌូនេស៊ី។
ការដកសិទ្ធិពីឥណ្ឌូនេស៊ី កើតឡើងបន្ទាប់ពីអភិបាលកោះបាលីលោក Wayan Koster បានបដិសេធមិនស្វាគមន៍មអ៊ីស្រាអែល។
ឥណ្ឌូណេស៊ីមិនមានទំនាក់ទំនងការទូតផ្លូវការណាមួយជាមួយអ៊ីស្រាអែលទេ ហើយក្រុមអ្នកតវ៉ានាពេលថ្មីៗនេះបានដង្ហែទាមទារឱ្យអ៊ីស្រាអែលបញ្ឈប់ពីការប្រកួតនៅក្នុងការប្រកួតនេះ ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន។
ប្រទេសឥណ្ឌូណេស៊ី បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០១៩៕