២ក្រុមនេះមិនឈ្នះសោះនៅ League Cup វគ្គចែកពូល
កោះកុងអេហ្វស៊ី និងអង្គរថាយហ្គឺរជាក្រុមដែលមិនទទួលបានជ័យជម្នះសោះពីការប្រកួត៦លើកក្នុងវគ្គចែកពូល Cambodian League Cup ហើយបានបញ្ចប់នៅបាតតារាង។
ឆ្លងកាត់ការប្រកួត៦លើក កោះកុងមាន២ពិន្ទុនៅពូល A ដោយស្មើ២ និងចាញ់៤។ ចំណែកអង្គរថាយហ្គឺរមានតែ១ពិន្ទុពីការស្មើ១ និងចាញ់៥។
ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ណាហ្គាវើលដ៍ប៉ះវិសាខានៅថ្ងៃទី២២ ខែមេសា សម្រាប់ជើងទី១ និងជើងទី២នៅថ្ងៃទី២៧ ខែឧសភា។ មួយគូទៀត គិរីវង់សុខសែនជ័យ និងភ្នំពេញក្រោន នៅថ្ងៃទី២៣ ខែមេសា ជើងទី១ និងថ្ងៃទី២៨ ខែឧសភា ជើងទី២៕