Neymar ត្រូវអវត្តមានដល់ដាច់រដូវកាល
ខ្សែប្រយុទ្ធ Neymar របស់ Paris St-Germain នឹងត្រូវអវត្តមានក្នុងរដូវកាលនេះ ដោយគេត្រូវការវះកាត់របួសកជើង។
កីឡាករធប្រេស៊ីលរូបនេះនាបរបួសកជើងខាងស្តាំអំឡុង PSG ឈ្នះ ៤-៣ លើក្រុម Lille ក្នុងផ្ទះកាលពីថ្ងៃទី ១៩ ខែកុម្ភៈ។ ដូច្នេះគេត្រូវចំណាយពេល៣ទៅ៤ខែដើម្បីអាចបន្តការហ្វឹកហាត់បាន។
Neymar បានជួបបញ្ហារបួសជើងស្តាំច្រើនដងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ គេបានខកខានការប្រកួតពីរលើករបស់ប្រេស៊ីលនៅ World Cup 2022 បន្ទាប់ពីបានរងរបួសក្នុងការប្រកួតបើកឆាកក្នុងពូលតទល់ស៊ែប៊ី៕