Besiktas ពិចារណាបញ្ចប់កុងត្រា Dele Alli
Besiktas កំពុងស្វែងរកលទ្ធភាពនៃការលុបចោលកិច្ចសន្យាខ្ចីរបស់ Dele Alli ។
ខ្សែបម្រើវ័យ២៦ឆ្នាំបានព្យាយាមស្វែងរកគុណផលខ្លួនឡើងវិញ តែលេងបាន៩ប្រកួតប៉ុណ្ណោះ និងរកបាន២គ្រាប់។
Alli លេងបាន១១ប្រកួតសម្រាប់ Everton បន្ទាប់ពីផ្ទេរពី Tottenham កាលពីខែកុម្ភៈ ឆ្នាំ២០២២ តែលេងមិនបានល្អឡើយ។
កាលពីខែមុន គេត្រូវបានអ្នកគាំទ្រ Besiktas ចំអកយ៉ាងខ្លាំង ពេលប្តូរចេញបន្ទាប់ពីលេងបានត្រឹម ៣០នាទី។ កាលណោះ Besiktas ត្រូវបានក្រុមលីគទី២ Sanliurfaspor នាំមុខ២ទល់នឹង០ មុនវាយបកវិញ៤ទល់នឹង២៕