
Pogba នឹងមិនបានជួយបារាំងនៅ World Cup ទេ
Paul Pogba នឹងខកខានមិនបានជួយក្រុមបាល់ទាត់ជម្រើសជាតិក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅកាតារ ចុងខែវិច្ឆិកា នេះទេ។
ខ្សែបម្រើ Juventus ត្រូវការពេលសម្រាកព្យាបាលរបួសជង្គង់បន្តទៀត ខណៈមកទល់ពេលបច្ចុប្បន្ននេះ គេក៏មិនទាន់បានចូលលេងឲ្យក្រុមសេះបង្កង់បានម្ដងអីដែរ តាំងពីចេញពី Manchester United មក។
ដំបូងឡើយគេក៏មិនចង់វះជង្គង់ដែរ ព្រោះខ្លាច fit មិនទាន់ World Cup។ តែបន្ទាប់ពីមានការពិនិត្យឡើងវិញពីក្រុមការងារ Pogba ត្រូវការពេលដើម្បី recover ដូច្នេះមិនអាចលេង World Cup បានទេ៕