ព្រះខ័នរាជស្វាយរៀង បញ្ចេញឯកសណ្ឋានថ្មីត្រៀមប្រកួតលើកដំបូង រដូវកាលថ្មី
ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានបង្ហាញឯកសណ្ឋានថ្មីសម្រាប់ប្រើប្រាស់ក្នងការប្រកួតពានរង្វាន់លីគកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មី ២០២១ ដែលត្រូវប្រកួតលើកដំបូងនៅចុងសប្តាហ៍នេះ ។ ឈុតថ្មីរបស់ក្លិបបាល់ទាត់មានមូលដ្ឋាននៅខេត្ត ស្វាយរៀង ត្រៀមប្រើសម្រាប់ទទួលក្រុមបាល់ទាត់ អគ្គិសនី កម្ពុជា នៅទឹកដីរបស់ខ្លួន នាថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០២១ នេះវេលាម៉ោង ៦ ល្ងាច ។ នេះជាការប្រកួតលើកទី១ សម្រាប់រដូវកាលថ្មីរបស់ ព្រះខ័នរាជស្វាយរៀង ស្របពេលក្លិបទាំងក្នុងលីគបានប្រកួតម្តងរួចរាល់ហើយ កាលពីសប្តាហ៍មុន ។