Jesus និង Telles លែងបានលេង World Cup 2022 នេះទៀតហើយ
Gabriel Jesus និង Alex Telles ត្រូវបានដកចេញពីការប្រកួត World Cup ដែលនៅសេសសល់បន្ទាប់ពីរបួសក្នុងការប្រកួតប្រេស៊ីល ចាញ់កាមេរូន១ទល់នឹង០ កាលពីថ្ងៃសុក្រ ទី០២ ខែធ្នូ។
អ្នកទាំងពីរបានរងរបួសជង្គង់ស្តាំ ហើយបានទទួលការស្កែន MRI នៅព្រឹកថ្ងៃសៅរ៍ ទី០៣ ធ្នូ នេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាគមកីឡាបាល់ទាត់ប្រេស៊ីល (CBF) បង្ហាញថា វាមិនអាចទៅរួចនោះទេសម្រាប់ពួកគេក្នុងការចូលរួមក្នុងការប្រកួតបន្តទៀតក្នុងប្រទេសកាតា។
ប្រេស៊ីលត្រូវប្រកួតជាមួយកូរ៉េខាងត្បូងក្នុងវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃចន្ទ ទី០៥ ខែធ្នូ។
” Alex Telles និង Gabriel Jesus បានទទួលការធ្វើតេស្តកាលពីព្រឹកថ្ងៃសៅរ៍ អមដោយវេជ្ជបណ្ឌិតក្រុមប្រេស៊ីល Rodrigo Lasmar និងការធ្វើ MRI នៅលើជង្គង់ស្តាំរបស់ពួកគេដែលបានបញ្ជាក់ពីទំហំនៃរបួស និងភាពមិនអាចជាសះស្បើយទាន់ពេលដើម្បីចូលរួមក្នុង FIFA World Cup Qatar 2022។” នេះជាសម្រង់សេចក្ដីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់ប្រេស៊ីល៕