Man UTD ប្រកាសចែកផ្លូវពី CR7
Manchester United បានប្រកាសចែកផ្លូវជាមួយ Cristiano Ronaldo ដោយព្រមព្រៀងគ្នាបញ្ចប់កិច្ចសន្យា។
ក្រុមបិសាចក្រហមក៏បានអរគុណ CR7 សម្រាប់ការរួមចំណែកជួយក្លិបក្នុងការចូលរួម២លេីកដែលគេរកបាន១៤៥គ្រាប់ពី៣៤៦ប្រកួត និងជូនពរ CR7 និងគ្រួសារ ជួបតែសំណាងល្អ។
ការប្រកាសនេះបានកើតឡើងបន្ទាប់ CR7 បានកកាយរឿងរ៉ាវក្នុងចិត្តពីស្ថានភាពបច្ចុប្បន្នរបស់ Man UTD និងការមិនមានការគោរពចំពោះអ្នកចាត់ការ Erik Ten Hag។ ដូច្នេះ អតីតកីឡាករ Real Madrid និង Juventus អាចរកទ្រនំថ្មីបានក្នុងខែមករា ឆ្នាំ២០២៣៕