Aston Villa ចែកផ្លូវពីអ្នកចាត់ការ Gerrard
Aston Villa បានបញ្ចប់តំណែងអ្នកចាត់ការ Steven Gerrard ហើយក្រោយចាញ់ Fulham ៣ទល់នឹង០ ក្នុងការប្រកួត Premier League។
អ្នកនាំពាក្យក្លិបបានប្រកាសថា “៖យើងសូមអរគុណចំពោះការខំប្រឹងប្រែងរបស់គាត់ ហើយយើងជូនពរសំណាងល្អ។”
Aston Villa ឈ្នះតែ២ដងប៉ុណ្ណោះ និងឈរលើតំបន់កាត់ចោល ដោយសារចំនួនគ្រាប់បាល់។
Gerrard បានចូលជំនួសតំណែងអ្នកចាត់ការ Dean Smith ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយចាកចេញពី Rangers។ ប៉ុន្តែរយៈពេល១១ខែមកនេះ គេដឹកនាំក្រុមឈ្នះតែ១៣ដងក្នុងចំណោម៤០ប្រកួត៕