Messi នឹងចូលនិវត្តន៍ពីជម្រើសជាតិក្រោយចប់ World Cup 2022?
Lionel Messi បញ្ជាក់ថា នឹងចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ក្រោយចប់យុទ្ធនាការ FIFA World Cup 2022 នៅប្រទេសកាតារ ចុងឆ្នាំនេះ។
សារព័ត៌មាន ESPN សាខានៅអាហ្សង់ទីនបានស្រង់សម្ដីខ្សែប្រយុទ្ធ Paris Saint Germain រូបនេះថា “៖ កាតារ ២០២២ ជា World Cup ចុងក្រោយរបស់ខ្ញុំហើយ។ ខ្ញុំបានសម្រេចចិត្តរួចហើយ។”
យ៉ាងណា បើតាមអ្នកជំនាញទីផ្សារដោះដូរកីឡាករ លោក Fabrizio Romano ថ្លែងថា Legend Barcelona ខាងលើមិនទាន់បញ្ជាក់អ្វីឡើយពីអនាគតរបស់គេ ដោយចង់ផ្ដោតលើ World Cup 2022 សិន។ បន្ទាប់មកគេនឹងពិចារណាលើការបន្តកុងត្រានៅ PSG ឬវិលទៅ FC Barcelona វិញ។
គួរដឹងដែរថា ប្រេស៊ីល និងអាហ្សង់ទីន បានឡើងទៅ World Cup នៅកាតារ ជាមួយកំណត់ត្រាមិនចាញ់សោះក្នុងវគ្គជម្រុះនៅអាមេរិកខាងត្បូង៕