២០២២ ជាឆ្នាំមិនល្អរបស់លឹម ពិសុទ្ធ ឬ?
ដូចដឹងហើយថា លឹម ពិសុទ្ធ បានរងរបួសកជើងក្នុងការប្រកួតលីគកំពូលកម្ពុជា រវាងភ្នំពេញក្រោន និងវិសាខា នៅរាត្រីថ្ងៃសៅរ៍ ទី០១ ខែតុលា ឆ្នាំ២០២២។
តាមពិតទៅនេះមិនមែនជាលើកទី១ទេដែលខ្សែប្រយុទ្ធភ្នំពេញក្រោនរូបនេះមានបញ្ហារបួស។ ជាក់ស្ដែង សមាជិកជម្រើសជាតិកម្ពុជាមនបញ្ហាកជើង ពោលគឺ បន្ទាប់ពីថ្ងៃទី ២៣ខែឧសភា ពេលលេងតទល់ពេលប៉ះណាហ្គាវើលដ៍។
កាន់តែគួរឲ្យស្តាយទៅទៀតនោះ គេមិនបានចូលរួមលេងពាន AFF U23 នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ទៀតផង។ ម្ដងនេះ គេមិនទាន់ច្បាស់ថា ពិសុទ្ធនឹងអាចជាទាន់លេង AFF Cup ក្នុងខែធ្នូ ឬអត់ទេ៕