Bruno ថាខ្លួនគាំទ្ររឿងនេះបំផុតទៅលើលោក Ten Hag
ខ្សែបម្រើ Bruno Fernandes បាននិយាយថា រូបគេគាំទ្រយ៉ាងខ្លាំងចំពោះការដាក់វិន័យលើការមិនគោរពពេលវេលារបស់កីឡាករ ពីសំណាក់អ្នកចាត់ការ លោក Erik ten Hag។
អ្នកវិភាគកីឡាជាច្រើនលើកឡើងថា Man United បានបាត់បង់ទម្រង់លេងជាក្រុម និងជាក្រុមគ្មានវិន័យច្បាស់លាស់។ យ៉ាងណា ចាប់តាំងពីលោក Ten Hag ក្លាយជាអ្នកចាត់ការថ្មីមក ក្រុមមានការផ្លាស់ប្ដូរទម្រង់លេងថ្មី។ Bruno ថា អ្នកចាត់ការរូបនេះ បានជំរុញឱ្យកីឡាកររៀនគោរពពេលវេលារបស់ក្រុម និងវិន័យតឹងរឹងបំផុត។
ជុំវិញរឿងនេះ កីឡាករព័រទុយហ្កាល់បានអោយដឹងថា “ ខ្ញុំគាំទ្ររឿងវិន័យតឹងរឹងរបស់លោក Ten Hag។ យើងបានបាត់បង់រឿងវិន័យនេះមួយរយៈមកហើយ។ វាជារឿងដ៏សំខាន់សម្រាប់ក្រុម ហើយវិន័យមិនមែនមានត្រឹមតែអ្វីដែលធ្វើតែពេលប្រកួតលើទីលានឡើយ តែក៏គួរនៅក្រៅទីលានដែរ។ កុំយឺតពេលរឿងអ្វីមួយ ព្រោះវាជារឿងដែលសំខាន់ ហើយប្រសិនបើអ្នកគ្រប់គ្នាមកទាន់ពេល នោះពួកគេនឹងរងការពិន័យ។”
– F11