ខុសពីសម្ដីធ្លាប់និយាយថាចូលនិវ័ត្តន៍ ប៉ុន្តែ Zlatan បែបជាមកធ្វើរឿងនេះវិញ
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបន្តកុងត្រាថ្មីរយៈពេល១ឆ្នាំជាមួយ AC Milan ។ នេះបើយោងតាមការចុះផ្សាយរបស់ក្លឹបអ៊ីតាលីដោយផ្ទាល់។
ពត៌មានលំអិតនៃកុងត្រាថ្មីនេះមិនត្រូវបានប្រាប់អោយដឹងទេ ប៉ុន្តែមានការជឿថាកីឡាករស៊ុយអែត បានព្រមព្រៀងបន្តទៀតជាមួយ AC Milan ដោយព្រមកាត់ប្រាក់ពលកម្ម ដោយនៅក្នុងឆ្នាំនេះគឺមានវ័យ៤១ឆ្នាំហើយ ហើយរូបគេចូលក្នុងអាជីពកីឡាករបាល់ទាត់អាជីពនេះអស់រយៈពេល ២១រដូវកាលហើយ។
ជុំវិញរឿងនេះ ក្លិប AC Milan បានចេញសេចក្តីថ្លៃងការថា ក្លិបបានបន្តកុងត្រាថ្មីជាមួយ Zlatan Ibrahimovic ដែលមានសុពលភាពរហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ដោយគេនឹងបន្តពាក់អាវលេខ១១ ដដែល។
បើតាមការចុះផ្សាយរបស់ Sky Sports កន្លងមក Zlatan Ibrahimovic នឹងមិនបានចូលរួមជួយក្លឹបខាងលើពាក់កណ្ដាលរដូវកាល នៅក្នុងរដូវកាលឆ្នាំ២០២២-២៣ខាងមុខ ដោយសារតែមានកំពុងមានរបួសជង្គង់ និងជាសះស្បើយនៅដើមឆ្នាំ២០២៣ឯណោះ៕