មិនទាន់បានចូលលេងនៅក្លិបថ្មីស្រួលបួលផង Haller មានជំងឺបាត់
កាលពីប៉ុន្មានថ្ងៃមុន Sebastien Haller ខ្សែប្រយុទ្ធថ្មីក្លិប Borussia Dortmund ត្រូវបានរកឃើញថា មានជំងឺពងស្វាសដែលដុះសាច់។
Borussia Dortmund បានបញ្ជាក់ថា កីឡាករដែលពួកគេទើបទិញបានពី Ajax Amsterdam ក្នុងតម្លៃ៣៤លាន៥សែនអឺរ៉ូកំពុងទទួលការវះកាត់។ គេបានធ្លាក់ខ្លួនឈឺអំឡុងការហ្វឹកហាត់ pre-season នៅក្លិបថ្មី និងបានតេស្ដឃើញបញ្ហាខាងលើ។
អតីតខ្សែប្រយុទ្ធ West Ham បានចូលរួមជាមួយ Dortmund ក្នុងខែកក្កដា នេះ ក្រោយបង្ហាញសមត្ថភាពយ៉ាងល្អនៅ Ajax រដូវកាលមុន ដោយរកបាន១១គ្រាប់នៅ UEFA Champions League៕