Dybala បដិសេដក្លឹបផ្សេងៗសុខចិត្តមកលេងជាមួយ Jose Mourinho
ក្លឹប AS Roma បានចុះហត្ថលេខាលើកីឡាករ Paulo Dybala ដោយមិនមានតម្លៃខ្លួនជាផ្លូវការក្រោយកីឡាករអាហ្សង់ទុីនផុតកិច្ចសន្យាកាលពីថ្ងៃទី៣០កន្លងទៅ ។
យ៉ាងណាការផ្លាស់មកកាន់ក្លឹបថ្មីនេះ Dybala នឹងចុះហត្ថលេខារហូតដល់ខែមិថុនា ឆ្នាំ 2025 សោយទទួលបានថ្លៃនឿយហត់ ៦លានអឺរ៉ូក្នុងមួយឆ្នាំ ខណៈនៅ Juventus គេទទួលបានថ្លៃពលកម្ម១៣លានអឺរ៉ូក្នុងមួយឆ្នាំ។
ការមកដល់នេះក៏មិនងាយស្រួលដែរពោលគឺ Roma ត្រូវប្រជែងក្លឹបផ្សេងៗទៀតតែលោក José Mourinho បានទូរស័ព្ទទៅ Dybala ជាច្រើនដងដើម្បីពន្យល់គាត់ពីគម្រោងរបស់ក្លឹប៕
F11