ភ្នំពេញក្រោន និងវិសាខាចាប់ផ្ដើមយុទ្ធនាការ AFC Cup ថ្ងៃនេះ
ភ្នំពេញក្រោន និងវិសាខា នឹងចាប់ផ្ដើមយុទ្ធនាការប្រកួតវិលជុំសន្សំពិន្ទុក្នុងពូលពានរង្វាន់ AFC Cup 2021 នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា នេះហើយ។
ភ្នំពេញក្រោន ស្ថិតនៅពូល I ដែលមានក្រុមសិង្ហបុរី Hougang United, ក្រុមម្ចាស់ផ្ទះវៀតណាម Viettel, និងក្រុមឡាវ Young Elephants ។ ក្រុមជើងឯកកម្ពុជានឹងប៉ះ Hougang United ម៉ោង៩យប់ថ្ងៃទី២៤ ខែមិថុនា។ ប្រកួតក្រោយជួប Viettel ថ្ងៃទី២៧ ខែមិថុនា និងប្រកួតទី៣ ប៉ះក្រុម Young Elephants។ ក្រុមលេខ១បានឡើងទៅវគ្គបន្ត ខណៈក្រុមលេខ២ត្រូវចាំអ៊ុតក្រុមលេខ២។
ចំណែកវិសាខាវិញស្ថិតនៅពូល G ហើយប្រកួតនៅឥណ្ឌូនេស៊ី ដែលមានក្រុមម្ចាស់ផ្ទះ Bali United,ក្រុមហ្វីលីពីន Kaya–Iloilo និងក្រុមម៉ាឡេស៊ី Kedah Darul Aman។ ប្រកួតដំបូងនៅថ្ងៃសុក្រ ទី២៤ ខែមិថុនា នេះត្រូវប៉ះ Kaya Iloilo នៅម៉ោង៥ល្ងាច៕