La Liga ប្ដឹង Man City និង PSG ទៅកាន់ UEFA ជុំវិញការបំពានច្បាប់ហិរញ្ញវត្ថុ
ក្របខណ្ឌ La Liga បានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធបាល់ទាត់អឹរ៉ុប UEFA ប្រឆាំងក្លិប Paris Saint Germain និង Man City ជុំវិញរឿងបំពានច្បាប់ហិរញ្ញវត្ថុ។
រឿងរ៉ាវនៃការប្តឹងផ្តល់កើតឡើងក្រោយពី PSG បានបន្តកិច្ចសន្យាជាមួយKylian Mbappe ដល់ឆ្នាំ 2025 ធ្វើឱ្យគេជាកីឡាករមានតម្លៃថ្លៃជាងគេក្នុងពិភពលោក ខណៈ Man City ចុះកិច្ចសន្យាជាមួយ Errling Haaland ក្នុងតម្លៃជាង៥៣លានដុល្លារ ពី Borussia Dortmund ក្នុងកិច្ចសន្យា៥ឆ្នាំ ធ្វើអោយគេក្លាយកីឡាករទីពីរលើពិភពលោកដែលមានតម្លៃផ្តាច់កុងត្រាថ្លៃជាងគេ។
បើតាមសេចក្តីប្រកាស La Liga ពាក្យបណ្តឹងប្រឆាំងក្រុមមេឃខៀវ Man City បានដាក់ស្នើទៅ UEFA កាលពីខែមេសាកន្លងទៅ ឯពាក្យបណ្តឹងប្រឆាំងក្រុម PSG ធ្វើកាលពីសប្តាហ៍មុន។ លីគកំពូលអេស្ប៉ាញមួយនេះ ក៏បានអះអាងបន្ថែមថា នឹងចាត់វិធានការប្តឹងបន្ថែមទៀត ទៅកាន់ប្រព័ន្ធយុត្តិធម៌សហភាពអឺរ៉ុប បារាំង និងស្វីសដែរថាក្លឹបទាំង២ មិនប្រើប្រាស់លុយផ្ទាល់ខ្លួន មិនមែនជាលុយចំណូលក្លិបឡើយ។
The Nightmare