ម្ចាស់ខ្សែក្រវាត់គោជល់ ឡុង សំណាង ត្រូវបន្តប៉ះ យ៉េន ឌីណា
ឡុង សំណាង បានក្លាយជាម្ចាស់ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រដូវកាលទី២ បន្ទាប់ពីយកឈ្នះ វេន សុភ័ក្ត្រ នាសង្វៀន CNC កាលពីថ្ងៃ សៅរ៍ ។
កូនសិស្សលោក ឡុង សាលវ័ន្ដ បានតស៊ូយ៉ាងស្វិតស្វាញជាមួយ វេន សុភ័ក្ត្រ ពេញ៥ទឹក ដើម្បីយកឈ្នះដោយពិន្ទុឯកច្ឆ័ន្ទ គ្រងខ្សែក្រវាត់អមដោយប្រាក់រង្វាន់ ៥ពាន់ដុល្លារ ។
ចំណែកកីឡាករ វេន សុភ័ក្ត្រ ដែលជាជើងរងទទួលបានប្រាក់រង្វាន់ ២៥០០ ដុល្លារអាមេរិក ។ ក្នុងថ្ងៃនោះដែរ សូត្រ ខេវិន បានយកឈ្នះ សុខ សុវណ្ណ ទទួលបានលេខ៣ ។
ម្ចាស់ខ្សែក្រវាត់អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រដូវកាលទី២ ឡុង សំណាង មិនទាន់អស់ភារកិច្ចនោះទេ ដោយរូបគេត្រូវប្រកួតដណ្តើមខ្សែក្រវាត់ដែលមាន ប្រាក់រង្វាន់ ៥០០០ ដុល្លារទៀត ជាមួយម្ចាស់ខ្សែក្រវាត់គោជល់២សម័យ យ៉េន ឌីណា នៅថ្ងៃទី ២៦ ខែ មិថុនា ខាងមុខនេះ ៕