Real Madrid ត្រៀមតកុងត្រាដល់ Vinicius ក្រោយរួមចំណែកធំលើកពាន UCL
Real Madrid នឹងបន្តកិច្ចសន្យាថ្មីតម្លៃ៥០លានផោនដល់ Vinicius Junior ដែលបានរកគ្រាប់បាល់បញ្ចូលទីគ្រាប់ជ័យជម្នះលើ Liverpool លើកពាន UEFA Champions League។
ក្នុងរដូវកាលនេះ ខ្សែប្រយុទ្ធប្រេស៊ីលខាងលើរកបាន២២គ្រាប់ និង assist ២០ដងដែលជាផ្នែកនៃការឈ្នះជើងឯក២កម្មវិធីផ្សេងគ្នា។
រដូវកាលមុនៗ កីឡាករវ័យ២១ឆ្នាំរកបានមិនលើសពី៦គ្រាប់ទេក្នុងមួយរដូវកាល។
កិច្ចសន្យាបច្ចុប្បន្នរបស់គេមានសុពលភាពដល់ដាច់រដូវកាល២០២៣/២០២៤ ហើយកិច្ចសន្យាថ្មីនឹងមានសុពលភាព៥ឆ្នាំ។ គេក៏នឹងទទួលបានថ្លៃនឿយហត់១៧ម៉ឺនផោនក្នុងមួយសប្ដាហ៍៕