Norwich បញ្ចប់តំណែងអ្នកចាត់ការ Dean Smith
លោក Dean Smith ត្រូវបានបណ្តេញចេញពីតំណែងអ្នកចាត់ការ Norwich City បន្ទាប់ពីឈ្នះត្រឹមតែ៣លើកក្នុងការប្រកួត Championship ១៣ដង ។
ក្រុមការងារជំនួយការ Craig Shakespeare និង Liam Bramley ក៏បានចាកចេញពី Carrow Road ផងដែរ។
លោក Steve Weaver និង លោក Allan Russell បានទទួលបន្ទុកមើលថែក្រុម។
Norwich បានឈរនៅលើកំពូលតារាងកាលពីថ្ងៃទី០១ ខែតុលា ប៉ុន្តែឥឡូវនេះកំពុងឈរនៅលេខ៥ និងតាមពីក្រោយក្រុមកំពូលតារាង១២ពិន្ទ។
Smith ត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់លោក Daniel Farke ក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែមិនអាចជួយសង្គ្រោះពួកគេពីការកាត់ចោលត្រឡប់ទៅក្របខណ្ឌ Championship កាលពីរដូវកាលមុន៕