
ក្រុមយុវជនក្លិបលីគកំពូលជប៉ុនមកប្រកួតមិត្តភាពនៅកម្ពុជា
ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៨ឆ្នាំ Shonan Bellmare មកពីលីគកំពូលជប៉ុន J-League 1 កំពុងតែមានវត្តមាននៅកម្ពុជា សម្រាប់ការប្រកួតមិត្តភាពចំនួន២ និងឆ្លៀតទៅទស្សនការប្រកួតរបស់កម្ពុជាតទល់ព្រុយណេ ក្នុងពាន AFF Cup 2022 នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែធ្នូ ផងដែរ។
ពួកគេនឹងជួបប្រកួតតទល់ U18 បឹងកេត នៅថ្ងៃចន្ទ ទី២៦ ខែធ្នូ វេលាម៉ោង៣រសៀលនាកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ។
នេះជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការរវាងក្លិបបឹងកេត និង Shonan Bellmare មកពីលីគកំពូលជប៉ុន J-League 1។ ក្រៅពីជួបប្រកួតជាមួយ U18 បឹងកេត U18 Shonan Bellmare ក៏នឹងត្រូវប៉ះក្រុមយុវជនបាទីផងដែរនៅថ្ងៃពុធ ទី២៨ ខែធ្នូ នៅទីតាំងដូចគ្នា៕