អ្នកចាត់ការថៃប្រាប់កូនក្រុមកុំមើលស្រាលកម្ពុជា និងឡាវ
អ្នកស្រី Pang អ្នកចាត់ការក្រុមជម្រើសជាតិថៃ អាយុក្រោម២៣ឆ្នាំ បានក្រើនរំឭកកូនក្រុមកុំឲ្យមើលស្រាលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងឡាវ ខណៈក្រុមរបស់អ្នកស្រីត្រូវប៉ះភាគីទាំង២ ក្នុងការប្រកួត២លើកដែលនៅសល់។
ម្ចាស់ក្លិប Port FC ដដែលទទូចថា កម្ពុជាកំពុងធ្វើបានល្អ ហើយឡាវក៏ចូលចិត្តលេងលឿន។
ក្រុម U23 ថៃកំពុងឈរកំពូលតារាងពូល B នៃព្រឹត្តិការណ៍ស៊ីហ្គេម ដោយឈ្នះ១ និងចាញ់១។
ការប្រកួតបន្តរបស់ថៃត្រូវប៉ះកម្ពុជា ថ្ងៃទី១៤ ខែឧសភា និងឡាវ ថ្ងៃទី១៦ ខែឧសភា៕