នៅ ស្រីពៅ មើលឃើញគូប្រកួតល្អដៃ ដូច្នេះខ្លួនបានប្រើយុទ្ធសាស្ត្របែបនេះដើម្បីឈ្នះ
កីឡាការិនី នៅ ស្រីពៅ បានឈ្នះពិន្ទុលើកីឡាការិនីចិន Li Lishan ក្នុងព្រឹត្តិការណ៍ស្ដេចប្រដាល់អង្គរ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប នៅថ្ងៃអាទិត្យ ទី១០ ខែមេសា។
សិស្សប្អូនរួមក្លិបជាមួយផល សោភ័ណ្ឌ ទទូចថា សប្បាយចិត្តយ៉ាងខ្លាំងដែលអាចដណ្ដើមបានជ័យជម្នះគូប្រជែងជនជាតិចិនក្នុងការប្រកួតបែបឃីកបុកស៊ីងនេះ។ នាងថា មានជំនឿចិត្តលើខ្លួនឯងព្រោះបានហ្វឹកហាត់ឃីកបុងស៊ីងនេះ និងរំពឹងធ្វើបានកាន់តែល្អក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាពេលដ៏ខ្លីខាងមុខ។
ទាក់ទងទៅនឹងយុទ្ធសាស្ត្រយកឈ្នះវិញ ស្រីពៅ បានព្យាយាមវាយដោយប្រយោល ព្រោះគេល្អដៃ។
គួរដឹងដែរថា ក្នុងការប្រកួតចំណោម៨គូ (មិនគិតគូម៉ារ៉ាតុន) មានតែនៅ ស្រីពៅ និងលន បញ្ញា ប៉ុណ្ណោះដែលដណ្ដើមបានជ័យជម្នះ ដោយក្រៅពីនោះ ចាញ់ចិនទាំងអស់៕