លោក Ten Hag រកឃើញខ្សែបម្រើរួចហើយបើបានដឹកនាំ Man UNITED
បន្ទាប់មានការចុះផ្សាយថាលោកERIK TEN HAG នឹងមានភាគរយច្រើនមកដឹកនាំ Man United នោះក៏មានការចុះផ្សាយពីកីឡាករដែលលោកនឹងនាំមកចូលរួមផងដែរ។
បើសិនជាអ្វីៗដូចការគ្រោងទុកមែននោះបិសាចក្រហមនឹងព្យាយាមចុះហត្ថលេខាលើខ្សែបម្រើ Wolves គឺ Ruben Neves មកចូលរួម ព្រោះតែលោក Ten Hag បានកត់សំគាល់កីឡាករអន្តរជាតិព័រទុយហ្គាល់អស់រយៈពេលជាច្រើនឆ្នាំមកហើយពោលលោក Ten Hag កត់សម្គាល់ Neves ចាប់តាំងពីលោកបានមើលគេលេងឱ្យ Porto កាលពីក្មេង ។
អ្នកចាត់ការទូទៅរបស់ Ajax លោក Ten Hag វ័យ 52 ឆ្នាំកំពុងពិភាក្សា ដើម្បីចូលកាន់តំណែងនៅ Man Utdរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ខណៈដែលក្លឹបត្រៀមដាក់ឈ្មោះលោកអ្នកដឹកនាំជាអចិន្ត្រៃយ៍ជំនួសលោក Ralf Rangnick ។
អត្ថបទ៖ The Nightmare