Juan Mata ថាមិនធ្វើរឿងនេះដាច់ខាតបើពិតជាចេញពី Man UTD មែន
ខ្សែបម្រើចាស់វស្សារបស់ Man United គឺ Juan Mata ដែលបច្ចុប្បន្នពុំសូវបានចូលរួមលេងនោះពេលនេះកំពុងតែរកដំណោះស្រាយថាគេគួរទៅណាបន្ទាប់ពីចាកចេញ។
បើទោះជាមានវ័យរៀងច្រើនបន្តិចតែ Mata ថាគេនឹងមិនចូលនិវត្តន៍នៅចុងបញ្ចប់នៃរដូវកាលនេះទេ ព្រោះវាមិនមែនជាជម្រើសរបស់គេទេ។ តែទោះជាយ៉ាងណាឥឡូវនេះគេបានផ្តោតលើ Man United ហើយបន្ទាប់មកគេនឹងរៀបចំផែនការសម្រាប់អនាគតរបស់គេ ស្របពេលកិច្ចព្រមព្រៀងជាមួយ Man Utd បច្ចុប្បន្នរបស់គេនឹងអស់នៅខែមិថុនានេះ។
សូមបញ្ចាក់ដែរថា Mata នឹងមិនចូលរួមជាមួយធ្វើជាបុគ្គលិកក្រុមបង្វឹករបស់ Man Utd ទេ ព្រោះរឿងទាំងនេះគេមិនទាន់គិតនឹងមិនស្ថិតក្នុងគម្រោងឡើយ។
អត្ថបទ៖ The Nightmare