Man UTD ធ្វើការកែលម្អសន្តិសុខក្រោយ Pogba ត្រូវចោតគាស់ផ្ទះ
ក្លិបបិសាចក្រហមកំពុងពិនិត្យមើលស្ថានការណ៍ឡើងវិញ បន្ទាប់ពីបានជួបហើយថាកីឡាករទី ២របស់ពួកគេត្រូវបានចោចូលគាស់ផ្ទះក្នុងរដូវកាលនេះ។
ជាការពិតណាស់ ខ្សែការពារ Victor Lindelof គឺជាកីឡាករ Man United ដំបូងគេដែលបានជួបប្រទះការលុកលុយក្នុងផ្ទះដ៏គួរឱ្យភ័យខ្លាចកាលពីប៉ុន្មានខែមុន។
Man United អាចស្វែងរកការតែងតាំងបុគ្គលិកសន្តិសុខផ្ទាល់ខ្លួនសម្រាប់កីឡាកររបស់ពួកគេដើម្បីការពារពួកគេពីឧប្បត្តិហេតុបែបនេះ។
ទន្ទឹមនឹងនោះ Paul Pogba បានបង្ហាញថា គេមានការភ្ញាក់ផ្អើលនិង តក់ស្លុតចំពោះឧបទ្ទវហេតុនេះ ហើយសុខចិត្តផ្តល់រង្វាន់ដល់អ្នកដែលមានព័ត៌មានអំពីចោរគាស់ផ្ទះទាំងនោះ៕
-Monsoon