ថ្ងៃនេះលីគកំពូលបាល់ទាត់កម្ពុជាមានការប្រកួត១គូ
នៅថ្ងៃទី ០៥ ខែ មេសា នេះការប្រកួតលីគកំពូលបាល់ទាត់កម្ពុជាមានការប្រកួតចំនួន១គូដែលជាជំនួបរវាងក្រុម កងយោធពលខេមរភូមិនេះលីគកំពូលបាល់ទាត់កម្ពុជាមានការប្រកួត១ន្ទ ( Tiffy Army ) ប៉ះ សូលទីឡូអង្គរ ។
ការប្រកួតរវាងទាំងពីរធ្វើនាទឹកដីសៀមរាប ទីលាន SRU វេលាម៉ោង ៣:៣០ នាទីរសៀលនឹងមានការផ្សាយផ្ទាល់តាមផេក CNCC ។
Tiffy Army ទើបចាញ់ អង្គរថាយហ្គឺរ ៣ ទល់ ២ កាលពីថ្ងៃទី១ នាទឹកដីសៀមរាប នេះ ដែលជាការចាញ់លើកដំបូងក្នុងលីគរដូវកាលនេះ បន្ទាប់ពីឈ្នះ AEU ២ ទល់ ១ និង ស្មើ វិសាខា ០ ទល់ ០ ។ ចំណែក ក្រុម សូកទីឡូអង្គរ ទើបលេងបាន១ប្រកួត ដោយចាញ់ ភ្នំពេញក្រោន ៧ ទល់ ១ នៅទឹកដីខ្លួនខេត្តសៀមរាប ៕