សប្ដាហ៍ដំបូងនៅ Cambodian League 2 មានគ្រាប់បាល់ដល់ទៅ៣១គ្រាប់
ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian League 2 បានបញ្ចប់សប្ដាហ៍ទី១ហើយ ដែលប្រព្រឹត្តទៅក្នុងថ្ងៃតែមួយទាំង៦គូតែម្ដង។
ជាលទ្ធផលក្នុងថ្ងៃបើកឆាកនៅថ្ងៃអាទិត្យ ទី០៧ ខែមីនា អាយអេសអាយដង្កោសែនជ័យឈ្នះព្រៃវែងអេហ្វស៊ីដល់ទៅ៤ទល់នឹង៣, សូលទីឡូអង្គរចាញ់នគរបាលជាតិ ០ទល់នឹង១, អាស៊ីអឺរ៉ុបយូណាយធីត ស៊ីសៀមរាបអេហ្វស៊ី ៦ទល់នឹង១, អគ្គិសនីកម្ពុជា ផ្ដួលបន្ទាយមានជ័យ ៦ទល់នឹង១, ត្បូងឃ្មុំ ចាញ់កោះកុង ១ទល់នឹង៧ និង Next Step ឈ្នះយុវជនបាទី ១ទល់នឹង០។
សរុបមកមានគ្រាប់បាល់បញ្ចូលទីគ្នាសរុបដល់ទៅ៣១គ្រាប់។
គួរដឹងដែរថា ការប្រកួតបាល់ទាត់ Cambodian League 2 មាន១២ក្រុមចូលរួម ដែលក្នុងនោះមាន៥ក្រុមត្រូវបានកាត់ចេញពីលីគកំពូលមកចូលរួម។