DVDB បន្តបាត់ឈ្មោះពីជម្រើសជាតិហូឡង់
Donny van de Beek បង្ហាញគុណផលគួរសមដែរចាប់តាំងពីចូលរួមជាមួយ Everton តែមិនទាន់គ្រប់គ្រាន់ក្នុងការឆក់បានទំនុកចិត្តពីគ្រូជម្រើសជាតិហូឡង់ លោក Louis van Gaal។
ជាក់ស្ដែងនៅថ្ងៃសុក្រ ទី០៤ខែមីនា ក្រុមមច្ចុរាជពណ៌ទឹកក្រូចបានប្រកាសពីបញ្ជីកីឡាករជម្រើសជាតិ តែមិនមាន Donny van de Beek ទេ។
ចាប់តាំងពីផ្លាស់ទៅ Everton លើកិច្ចសន្យាខ្ចីពី Manchester United អតីតខ្សែបម្រើ Ajax Amsterdam ខាងលើ លេងបាន៣ដងក្នុងចំណោម៤ប្រកួត។ គុណផលរបស់គេក៏ចាប់ផ្ដើមរីកចម្រើន ខុសពីពេលនៅ Man UTD ដែលកម្របានលេង។
ការមិនបានជាប់ជម្រើសជាតិនេះក៏ក្លាយជាមន្ទិលក្នុងការក្រសោបកៅអីទៅចូលរួម FIFA World Cup ផងដែរ៕