
Joao Felix បានកាតក្រហមក្នុងប្រកួតដំបូងរបស់គេនៅ Chelsea
ប្រកួតដំបូងរបស់ Joao Felix នៅ Chelsea លេងបានតែ៥៨នាទីប៉ុណ្ណោះ ដោយគេទទួលបានកាតក្រហមពីការបង្កកំហុសលើខ្សែការពារ Kenny Tete របស់ Fulham។
Felix ដែលតោខៀវខ្ចីពី Atletico Madrid ដល់ដាច់រដូវកាលបានបង្ហាញគុណផលគួរចាប់អារម្មណ៍ តែការស្លាយរបស់គេលើ Tete បានផ្ដល់មកវិញនៅកាតក្រហម។
ជាលទ្ធផលពីការប្រកួតនោះដែរ Chelsea បានចាញ់ Fulham ២ទល់នឹង១ ហើយ១០ប្រកួតចុងក្រោយ តោខៀវឈ្នះតែ២ដងប៉ុណ្ណោះពីគ្រប់កម្មវិធី។
Felix នឹងអវត្តមានចំនួន៣ប្រកួតដោយសារការពិន័យ៕