ខ្សែប្រយុទ្ធដែលស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៅតាមសប្តាហ៍នីមួយៗនៃក្របខ័ណ្ឌកំពូលទាំងប្រាំរបស់ទ្វីបអឺរ៉ុប
ថ្ងៃនេះ Admin និងនាំប្រិយមិត្តទៅចាប់អារម្មណ៏កីឡាករដែលស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេនៅតាមសប្តាហ៍នីមួយៗនៃក្របខ័ណ្ឌកំពូលទាំងប្រាំរបស់ទ្វីបអឺរ៉ុបដែលកំពុងកក្រើកពាសពេញពិភពលោក។ ពួកគេទាំងនោះមានដូចខាងក្រោម៖
– Premier League Week 12: Jamie Vardy (Leicester City)
ខ្សែប្រយុទ្ធជនជាតិអង់គ្លេសដែលកំពុងរាប់រងជួរប្រយុទ្ធអោយក្រុមកញ្ច្រោងខៀវកំពុងធ្វើបានល្អបំផុតជាងខ្សែប្រយុទ្ធផ្សេងទៀតនៅអង់គ្លេស ដោយស៊ុតបាល់បញ្ចូលទីបាន ១១គ្រាប់ច្រើនជាង។
– Ligue 1 Week 13: Wissam Ben Yedder (AS Monaco) & Moussa Dembele (O.Lyon)
នៅបារាំងបើទោះមានតារាបាល់ទាត់ល្បីៗកំពុងប្រជែងគ្នារកគ្រាប់បាល់ក៏ដោយ ក៏ខ្សែប្រយុទ្ធរបស់ក្រុម Monaco និង O.Lyon ពីររូបនេះជាអ្នកដែលមានលទ្ធភាពស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេចំនួន ៩គ្រាប់ដូចគ្នា។
“Wissam Ben Yedder”
“Moussa Dembele”
– Serie A Week 12: Ciro Immobile (Lazio)
ក្របខ័ណ្ឌបាល់ទាត់នៅអ៊ីតាលីក៏កំពុងតែមានប្រជាប្រិយភាពឡើងវិញដែរនៅរដូវកាលនេះ ក្នុងនោះខ្សែប្រយុទ្ធ Ciro Immobile ជាអ្នកដែលនាំមុខគេក្នុងតារាង Top Scorers ជាមួយគ្រាប់បាល់ ១៤គ្រាប់។
– La Liga Week 13: Karim Benzema (Real Madrid)
នៅអេស្ប៉ាញក៏មានការប្រជែងច្រើនណាស់ដែរ តែយ៉ាងណាក៏ខ្សែប្រយុទ្ធជនជាតិបារាំងរូបនេះកំពុងឈរនៅលេខរៀងទីមួយក្នុងការរកគ្រាប់បាល់បានច្រើនជាងគេចំនួន ៩គ្រាប់។
– Bundesliga Week 11: Robert Lewandowski (Bayern Munich)
ខ្សែប្រយុទ្ធដែលជាប់សាច់ឈាមជាមួយ អ៊ីត្លែរ កំពុងតែស៊ុតផ្អើលក្របខ័ណ្ឌនៅអាល្លឺម៉ង់និងច្រើនជាងគេបង្អស់ក្នុងចំណោមក្របខ័ណ្ឌកំពូលទាំង៥នៅអឺរ៉ុប ដែលអាចរកបានរហូតដល់ទៅ ១៦គ្រាប់៕