កីឡាករបាល់ទាត់អ៊ុយក្រែនស្លាប់ដោយការវាយប្រហារពីរុស្ស៊ី
សហព័ន្ធកីឡាបាល់ទាត់អាជីពអន្តរជាតិ (FIFPRO) បានប្រកាសពីការស្លាប់របស់កីឡាករអ៊ុយក្រែនពីរនាក់ ដែលជាលទ្ធផលនៃប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន។
Vitalii Sapylo (២១ឆ្នាំ) និង Dmytro Martynenko (២៥ឆ្នាំ) បានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធ។ Sapylo ជាសមាជិកក្រុមយុវជន Karpaty Lviv។ ក្លិបរបស់គេបានប្រកាសពីការស្លាប់កាលពីថ្ងៃសុក្រមុន។
Martynenko ដែលលេងឱ្យ FC Gostomel បានស្លាប់បន្ទាប់ពីគ្រាប់បែករុស្ស៊ីបានស្រោចលើផ្ទះរបស់គេក្នុងអំឡុងការវាយប្រហារមួយ។
FIFPRO បានប្រកាសថា “អារម្មណ៍របស់យើងនៅជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងមិត្តរួមក្រុមរបស់កីឡាករបាល់ទាត់វ័យក្មេងអ៊ុយក្រែន Vitalii Sapylo និង Dmytro Martynenkoដែលជាការបាត់បង់លើកដំបូងរបស់កីឡាបាល់ទាត់នៅក្នុងសង្រ្គាមនេះ” នេះជាការប្រកាសរបស់ FIFPRO។