FC Barcelona ពិចារណាអោយអតីតដៃគូរ Messi នឹង Neymar ចាកចេញពីក្លឹប
ក្លឹបអ្នកមានបុណ្យ Barcelona អាចបើកផ្លូវអោយកីឡាករមួយចំនួនចាកចេញពីក្លឹបក្នុងនោះក៏មាន Sergi Roberto ផងដែរ ដែលសុពលភាពកុងត្រា សេសសល់ត្រឹមបញ្ចប់រដូវកាល។
ក្នុងនោះកន្លងមក Roberto បានជួបបញ្ហារបួស ហើយមិនទាន់បានបង្ហាញខ្លួនលើទីលានតាំងពីខែតុលា ឆ្នាំ ២០២១ មកម្ល៉េះ នឹងរំពឹងថាខកខានរហូតដល់ចប់រដូវកាលក៏ថាបាន។យ៉ាងណាមិញបើទោះបីជាយល់ព្រមកាត់កន្ថយថ្លៃនឿយហត់តែក្លឹបហាក់ដូចជាមិនទុក Roberto ក្នុងគម្រោងប្រើប្រាស់នោះឡើយពោល នៅតំបន់ការពារ លោក Xavi បានដាក់កីឡាករវ័យក្មេងច្រើន ។
គួរឲ្យដឹងថា តាំងពីដើមមកគេបានចូលរួមនៅថ្នាលយុវជន Barca កាលពីឆ្នាំ ២០០៦ ហើយឡើងមកលេងឲ្យឈុតធំ ២០១៣ Roberto បង្ហាញខ្លួន ៤២២ ប្រកួត រកបាន ១៩ គ្រាប់និង nបញ្ជូន ៤០ លើក៕
-Monsoon-