អីយ៉ាស់ដឹកនាំមិនទាន់បានប៉ុន្មានផង Kane ហ៊ាននិយាយបែបនេះពីលោក Antonio Conte
ខ្សែប្រយុទ្ធ Harry Kane ដែលត្រូវបានបង្ករភាពភ្ញាក់ផ្អើលកាលពីរដូវកាលមុនពេលនេះហាក់ស្ងប់ស្ងាត់បន្ទាប់ពីលោក Antonio Conte ចូលមកដឹកនាំ Tottenham Hotspur ពេលថ្មីៗនេះ។
Harry Kane ដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុមមាន់ខ្នាយមាសរយៈប៉ុន្មានឆ្នាំចុងក្រោយនេះបានចេញមកបញ្ចាក់ថា ៖ បើទោះបីជាពេលនេះរូបគេមិនទាន់ទាន់ឈ្នះពានពិតមែន តែរូបគេសប្បាយចិត្តខ្លាំងក្រោមការដឹកនាំរូបគ្រូបង្វឹកសញ្ជាតិអ៊ីតាលី ដែលកំពុងតែត្រួស ត្រាយផ្លូវអោយ Spurs ដែលធ្វើយ៉ាងណាអោយក្លឹបមួយនេះ មានកៅអី Champion League នៅរដូវកាលក្រោយ នេះបើយោងតាមលោក Fabrizio Romano។
សូមបញ្ចាក់ថា Tottenham Hotspurs បច្ចុប្បន្នកំពុងតែឈរលេខ៧ ក្នុងតារាងពិន្ទុ ហើយ Kane នៅតែជាតួសំខាន់ក្នុងការធ្វើយ៉ាងណាជួយក្លឹបអោយបានលទ្ធផលល្អផងដែរបន្ទាប់ពីគ្រូបង្វឹក៕
-Monsoon-