ម្ចាស់ផ្ទះបឹងកេតជួបថាយហ្គឺរ និងណាហ្គាប៉ះព្រះខ័នរាជ
ក្រុមម្ចាស់ផ្ទះបឹងកេតនឹងត្រូវជួបប្រកួតតទល់អង្គរថាយហ្គឺរ ក្នុងពានរង្វាន់ Pre-Season នៅកីឡដ្ឋានខេមបូឌាអ៊ែរវ៉េ ថ្ងៃទី១៦ ខែកុម្ភៈ។ ចំណែកក្រុម២ទៀត គឺណាហ្គាវើលដ៍នឹងត្រូវប៉ះគ្នាក្នុងថ្ងៃបើកឆាក ថ្ងៃទី១៥ ខែកុម្ភៈ។
ក្រុមឈ្នះនឹងប៉ះគ្នានៅថ្ងៃទី១៩ ខែកុម្ភៈ សម្រាប់តំណែងជើងឯក និងក្រុមចាញ់ប៉ះគ្នាថ្ងៃទី១៨ កុម្ភៈ យកចំណាត់ថ្នាក់លេខ៣។
ម្ចាស់ជើងឯកមិនមានប្រាក់រង្វាន់ទេ តែបានពាន១ មេដាយមាស៣៥គ្រឿង, ក្រុមលេខ២បានមេដាយប្រាក់៣៥គ្រឿង និងលេខ៣ បានមេដាយសំរឹទ្ធ៣៥គ្រឿង។
អ្វីគួរកត់សម្គាល់ពីការប្រកួតនេះ គឺអនុញ្ញាតឲ្យមានកីឡាករបរទេសលើទីលាន៤នាក់ តែក្នុងចំណោមនោះត្រូវមានម្នាក់ជាកីឡាករអាស៊ី។ កាន់តែពិសេស គឺយ៉ាងហោចណាស់កីឡាករអាយុក្រោម២២ឆ្នាំ២រូបអាចលេងពេញ៩០នាទី ដែលជាបញ្ញត្តិទៅតាមក្របខណ្ឌ Cambodian Premier League 2022 ចែងដោយក្រុមហ៊ុនលីគ។ មិនតែប៉ុណ្ណោះ ក្រុមនីមួយៗអាចដោះដូរកីឡាករក្នុងមួយប្រកួតបាន១១នាក់។
គួររំឭកថា Cambodia Airways Pre-Season Cup រដូវកាលទី១ កាលពីឆ្នាំ២០២១ មាន៤ក្រុមចូលរួមដូចគ្នា តែប្រកួតលក្ខណៈវិលជុំសន្សំពិន្ទុ។ កាលណោះក្រុមនគរបាលជាតិ បានតំណែងជើងឯក៕