សំបុត្រជិត១០ម៉ឺនសន្លឹកលក់អស់គ្មានសល់ក្នុងរយៈពេលត្រឹម៣ថ្ងៃប៉ុណ្ណោះនៃជំនួប El Clásico នារី
FC Barcelona បានចេញសេចក្តីប្រកាសថា សំបុត្រចំនួន៨ម៉ឺន៥ពាន់សន្លឹកសម្រាប់ជំនួបការប្រកួតពានរង្វាន់ UEFA Women’s Champions League ជើងទី២នៅកីឡដ្ឋាន Camp Nou ទល់ Real Madrid ត្រូវបានដាក់លក់ដាច់អស់គ្មានសល់ត្រឹមរយៈពេល៣ថ្ងៃតែប៉ុណ្ណោះ។
ជំនួបដ៏ធំប្រចាំផ្នែកនារីនៅប្រទេសអេស្ប៉ាញដែលនឹងធ្វើឡើងនៅខែក្រោយនេះបានបំបែកកំណត់ត្រាការប្រកួតរវាង FC Barcelona ទល់នឹង Atletico Madrid នារីៗកាលពីឆ្នាំ២០១៩ដែលមានអ្នកទស្សនាផ្ទាល់ចំនួន៦ម៉ឺននាក់។
ក្រុមបាល់ទាត់នារីរបស់ FC Barcelona បានផ្លាស់ប្តូរកីឡដ្ឋានរបស់ខ្លួនដែលផ្ទុកអ្នកគាំទ្របាន៦ពាន់នាក់មកប្រកួតនៅទឹកដី Camp Nou វិញកាលពីពេលថ្មីៗនេះ ក្រោយពេលច្បាប់រឹតបន្តឹងកូវីដ១៩នៅប្រទេសអេស្ប៉ាញត្រូវបានបន្ធូរបន្ថយ។
គួរឱ្យដឹងថា ការប្រកួតរវាង FC Barcelona ទល់នឹង Real Madrid ក្នុងការប្រកួតពានរង្វាន់ UEFA Women’s Champions League ជើងទី២នឹងធ្វើឡើងនៅថ្ងៃទី៣០ខែមិនា ឆ្នាំ២០២២ ខាងមុខនេះ។