ខ្សែការពារ Axel Tuanzebe អាចជាកីឡាករ Man Unitedទី៧ ដែលផ្លាស់ទៅអ៊ីតាលីក្នុងខែមករានេះ
ខ្សែការពារវ័យក្មេងAxel Tuanzebe របស់ក្រុមបិសាចក្រហម Manchester United គ្រោងនឹងទៅកាន់ក្របខណ្ឌ Seria A ជាលើកដំបូងជាមួយក្លឹបបាល់ទាត់ Napoli នេះបើយោងតាមសាព័ត៍មាន Manchester Evening News បានចុះផ្សាយ ។
កីឡាករវ័យ 24 ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលដំបូងនៃរដូវកាលនេះជាមួយ Aston Villa ដោយគេបានចូលលេងតែ ៩ប្រកួតប៉ុណ្ណោះនៅ Premier League ប៉ុន្តែឥឡូវនេះនឹងបន្តការអភិវឌ្ឍន៍ខ្លួនរបស់គេបន្ថែមក្រៅពីទឹកដីអង់គ្លេសនោះគឺការទៅក្របខណ្ឌ Seria A រហូតដល់ចុងបញ្ចប់។
យ៉ាងណាមិញបន្ទាប់ពីមានភាគរយខ្ពស់ទៅប្រទេសអ៊ីតាលីគេបានចាប់អារម្មណ៍កីឡាករ Alexis Sanchez និង Romelu Lukaku របស់ Man United នឹងកីឡាករមួយចំនួនផ្សេងទៀតរបស់បិសាចក្រហមដែលសម្រេច ចាកចេញពី Old Trafford ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ Tuanzebe ត្រូវបានគេដឹងថាជាថ្នាលយុវជនរបស់ Man United ដែលបានដំឡើងមកឈុតធំហើយ គេបានបង្ហាញខ្លួន 37 លើកគ្រប់កម្មវិធីសម្រាប់ក្លឹបចាប់តាំងពីរដូវកាល២០១៥-១៦។
កំឡុងពេលខ្ចីជើងជាមួយក្លឹប Aston Villa ខ្សែការពារកណ្តាលលេងបាន 46 ប្រកួតតែទោះជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងរយៈពេលមួយរដូវកាលរបស់គេនឹងត្រូវបានបញ្ចប់បន្ទាប់ពី Tuanzebe ត្រៀមផ្ទេរទៅ Napoli ទោះបីជាអ្នកចាត់ការទូទៅរបស់ Aston Villa លោក Steven Gerrard ប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីរក្សាកីឡាកររូបនេះក៏ដោយ៕
អត្ថបទ៖ Monsoon
ប្រភព ៖ Manchester Evening News