ប្រកួត៤ ចាញ់៣ នៅ AFF Suzuki Cup ក្រុមគោព្រៃធ្វើដំណើរមកដល់កម្ពុជាវិញហើយ!
ក្រុមជម្រើសជាតិកម្ពុជា បានធ្វើមាតុភូមិនិវត្តមកដល់ព្រះរាជាណាចក្រកម្ពុជាវិញហើយ ក្រោយចប់ភារកិច្ចក្នុងពានរង្វាន់ AFF SUZUKI CUP 2020 កាលពីម្សិលមិញ។
ក្រុមរហស្សនាមគោព្រៃបានរងបរាជ័យ៣លើកក្នុងការប្រកួត៤ដងក្នុងពានរង្វាន់ប្រចាំតំបន់ ខណៈអ្វីដែលធ្វើឱ្យក្រុមផ្សេងៗមានការចាប់អារម្មណ៍នោះគឺការគ្រប់គ្រងបាល់បានច្រើននៅលើទីលាន។
គួរឱ្យដឹងថា កម្ពុជានៅតែបន្តប្រវត្តិសាស្រ្តមិនអាចឡើងទៅកាន់ជុំបន្តបានទៀតឡើយក្រោយបញ្ចប់វគ្គចែកពូល ក្រោយបង្ហាញវត្តមានចំនួន៨លើកកន្លងមក។