PSG, Inter និង Juventus ប្រជែងគ្នាយកកីឡាករបារាំងមួយរូបរបស់ Man United នៅខែមករាខាងមុខនេះ
Manchester United ត្រូវបានគេរាយការណ៍មកថា បានបើកភ្លើងខៀវត្រៀមទទួលយកសំណើរពីគ្រប់ក្រុមទាំងអស់ដែលមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Anthony Martial នៅខែមករាខាងមុខនេះ។
ការយល់ព្រមទទួលយកសំណើររបស់ក្រុមបិសាចក្រហមគឺកើតឡើងនៅពេលលោក Philippe Lamboley ដែលភ្នាក់ងាររបស់កីឡាករបារាំងរូបនេះនិយាយថា គេចង់ចាកចេញពី Old Trafford ដូចគ្នាដើម្បីមានឱកាសបង្ហាញខ្លួនឱ្យបានច្រើននៅលើទីលានជាងអង្គុយនៅកៅអីបម្រុង។
អតីតសមាជិក AS Monaco បានបង្ហាញខ្លួនឱ្យ Manchester United បានត្រឹមតែ១០លើកប៉ុណ្ណោះនៅរដូវកាលនេះ ដោយរូបគេស៊ុតបញ្ចូលទីបានត្រឹមតែ១គ្រាប់តែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យគ្រូបង្វឹកថ្មី Ralf Rangnick ហាក់បាត់បង់ទំនុកចិត្តក្នុងការដាក់រូបគេនៅក្នុងគម្រោងប្រើប្រាស់របស់ក្រុមជាបន្តទៀត។
ដោយឡែកសម្រាប់ក្លឹបដែលកំពុងប្រជែងគ្នាចង់បានម្ចាស់អាវលេខ៩របស់ Man United នោះគឺមានដូចជា Juventus, Inter Milan រួមជាមួយនឹង PSG ជាដើមផងដែរ។
គួររំលឹកថា អតីតសមាជិក AS Monaco ខាងលើនេះបានផ្លាស់មកកាន់ទឹកដី Old Trafford នៅឆ្នាំ២០១៥ក្នុងតម្លៃខ្លួន៥០លានផោនក្រោមរជ្ជកាលដឹកនាំរបស់លោក Louis Van Gaal។