មិនតែជាន់មុខ Takehiro ឡើងស្នាមទេ Godfrey ថែមទាំងជាន់ជើង Saka ទៀត
ខ្សែការពារ Takehiro Tomiyasu របស់ Arsenal ត្រូវបានខ្សែការពារ Ben Godfrey របស់ Everton ជាន់មុខក្នុងនាទី២៩ពេលក្រុមទាំង២ប៉ះគ្នាក្នុងការប្រកួត Premier League នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ។
ពេលនោះ Takehiro បានព្យាយាមជែងយកបាល់ជាមួយ Allan របស់ Everton ហើយក៏ដួល។ ស្រាប់តែពេលនោះ Ben Godfrey បានយកជើងជាន់លើមុខរបស់ Takehiro។
លោកអាជ្ញាកណ្ដាល Mike Dean បានផ្អាកការប្រកួត និងទៅពិនិត្យលើ V.A.R ហើយក៏ឃើញច្បាស់ៗមែន តែលោកបានឲ្យប្រកួតបន្តធម្មតា ដោយពុំពិន័យអ្វីឡើយ។
មានការរិះគន់យ៉ាងខ្លាំងថាតើ V.A.R ធ្វើអ្វីក្នុងស្ថានភាពនេះ ហើយលោក Gary Neville ដែលជាអ្នកវិភាគថា Godfrey ពិតជាសំណាងល្អណាស់ដែលមិនបានកាត។
ក្រោយពីហេតុការណ៍នេះ ស្រាប់តែឮថា Godfrey ជាន់ជើង Saka ថែមទៀតក្នុងនាទី៥០ ហើយក៏បានកាតលឿង។
ចប់ការប្រកួត Everton បានយកឈ្នះ Arsenal ២ទល់នឹង១ និងជាការឈ្នះលើកដំបូងក្នុងរយៈពេលជាង២ខែ៕