ប្រកួតដំបូងរបស់ James នៅក្លិបថ្មី Al Rayyan បានត្រឹមបរាជ័យ
James Rodriguez បានជួបរឿងខកចិត្តក្នុងការប្រកួតដំបូងរបស់គេក្នុងនាមកីឡាករក្លិបAl Rayyan ដោយចាញ់ Al Duhail ៣ទល់នឹង០ នៃការប្រកួតក្របខណ្ឌកំពូលកាតារ។
អ្នកគាំទ្រជាច្រើនបានចូលទស្សនាការប្រកួតនេះដើម្បីស្វាគមន៍ខ្សែបម្រើដែលផ្ទេរពី Everton ខែមុន។ ផ្ទុយទៅវិញ លទ្ធផលមិនបានដូចការរំពឹងទុកឡើយ។ គេត្រូវបានប្ដូរចេញក្នុងនាទី៨៨។
គួរដឹងដែរថា James Rodriguez បានចាកចេញពី Everton បន្ទាប់ពីចូលរួមបានត្រឹមមួយរដូវកាល។ គេបានសម្រេចចិត្តចេញពី Goodison Park បន្ទាប់ពីការអតីតអ្នកចាត់ការ Carlo Ancelotti ទៅចូលរួមជាមួយ Real Madrid។
សម្រាប់ Al Rayyan វិញប្រកួតបាន៦ដង ឈ្នះ១ ស្មើ៣ និងចាញ់ មាន៦ពិន្ទុ ស្ថិតនៅលេខ៦ ខណៈ Al Duhail ប្រកួត៥ដង ឈ្នះទាំង៥ដង៕