១គ្រាប់របស់កីឡាករ Lautaro Martinez បានធានាកៅអីឲ្យក្រុមជម្រើសជាតិអាហង្ស់ទីនបានទៅលេងព្រឹត្តិការណ៌ World Cup 2022
១គ្រាប់របស់កីឡាករ Lautaro Martinez បានធានាកៅអីឲ្យក្រុមជម្រើសជាតិអាហង្ស់ទីនបានទៅលេងព្រឹត្តិការណ៌ World Cup 2022 ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដោយ Qatar ប៉ុន្តែនៅមិនទាន់១០០ភាគរយនៅឡើយទេ ខណៈដែលការប្រកួតនៅសល់៧ប្រកួតទៀត។ សូមបញ្ជាក់ថាជ័យជម្នះរបស់ អាហង្សង់ទីន ១ទល់០ លើ ប៉េរ៉ូ បានធ្វើឲ្យក្រុមមួយនេះមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងចំណោមការប្រកួត២៥លើកកន្លងទៅ។ បច្ចុប្បន្ននេះ អាហ្សង់ទីន ឈរលេខរៀងទី២មានដោយ១១ប្រកួតកន្លងទៅមាន២៥ពិន្ទុ ខណៈដែល ប្រេស៊ីល ឈរលេខរៀងទី១ ដោយ១១ប្រកួតកន្លងទៅមាន៣១ពិន្ទុ៕