Frankfurt បានធ្វើឲ្យ Bayern Munich ស្គាល់រសជាតិចាញ់ក្នុងផ្ទះខ្លួនឯង ក្រោយខកខានចាញ់តាំងពីឆ្នាំ ២០១៩
ការបរាជ័យរបស់ក្រុម Bayern Munich ១ទល់២ ជាមួយ Frankfurt នៅយប់មិញនេះ បានធ្វើឲ្យក្រុមការពារតំណែងជើងឯក Bayern Munich ចាញ់ជាលើកដំបូងនៅផ្ទះខ្លួនឯងក្នុង៣០ប្រកួតចុងក្រោយ។ គួររំលឹកថា Bayern Munich ធ្លាប់ចាញ់ក្នុងដីខ្លួនឯងចុងក្រោយនៅខែ វិច្ឆិកា ឆ្នាំ ២០១៩។ តែទោះបីយ៉ាងណា ការបរាជ័យប្រកួតនេះក៏នៅតែធ្វើឲ្យ Bayern នៅតែឈរកំពូលតារាង Bundesliga ដោយមាន១៦ពិន្ទុស្មើគ្នាជាមួយក្រុមលេខពីរ Leverkusen ខណៈដែល Frankfurt បានរឡើងមកលេខ១៣វិញ ដោយមាន៨ពិន្ទុ៕ (វីដេអូហាយឡាយនៅខាងក្រោម)