លើកទី១តាំងពីឆ្នាំ១៩៥៤ដែល Arsenal ចាញ់៣ប្រកួតដំបូងនៅលីគកំពូលអង់គ្លេស
បរាជ័យ៥ទល់នឹង០ក្រោមថ្វីជើង Manchester City មានន័យថា Arsenal បានប្រកួតចាញ់ទាំង៣ប្រកួតដំបូងក្នុងក្របខណ្ឌ Premier League 2021/2022។
នេះជាលើកទី១ហើយចាប់តាំងពីឆ្នាំ១៩៥៤មកដែលក្រុមកាំភ្លើងធំចាញ់ទាំង៣ប្រកួតបើកឆាកបែបនេះនៅក្របខណ្ឌកំពូលអង់គ្លេស។
គ្រាប់បាល់របស់ Man City រកបានដោយ Ilkay Gundogan, Gabriel Jesus, Rodri មួយគ្រាប់ និង Ferran Torres ២គ្រាប់ម្នាក់ឯង។
Arsenal ក៏កាន់តែចាញ់ប្រៀបថែមទៀត បន្ទាប់ពី Granit Xhaka ទទួលបានកាតក្រហម ក្នុងនាទី៣៥។
ដូច្នេះ ៣ប្រកួតមកនេះ Man City រកបាន១០គ្រាប់ ខណៈ Arsenal របូត៩គ្រាប់ទៅហើយ៕